សេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិល នៃការប្រារព្ធទិវាបរិស្ថានពិភពលោកឆ្នាំ២០២៥
- 13/06/2025
- ការផ្សាយ > សេចក្តីថ្លែងការណ៍
យើងខ្ញុំទាំងអស់គ្នាជាតំណាងសមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងក្រុមយុវជនចំនួន៨ស្ថាប័នបានសហការរៀបចំប្រារព្ធទិវាបរិស្ថានពិភពលោកខួបលើកទី២៩ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ក្រោមមូលបទស្តីពី «គោលនយោបាយល្អ ការអនុវត្តត្រឹមត្រូវ កម្ពុជាស្អាត» មានគោលបំណងសំខាន់ៗចំនួន៤៖ ១) ដើម្បីអបរសាទរទិវាបរិស្ថានពិភពលោកឆ្នាំ២០២៥ នៅប្រទេសកម្ពុជា, ២) ជំរុញការអនុវត្តគោលនយោបាយជាតិ អន្តរជាតិព្រមទាំងការទទួលខុសត្រូវរបស់ភាគីពាក់ព័ន្ធអំពីបញ្ហាបរិស្ថាន និងបម្រែបម្រួលអាកាសធាតុ, ៣) លើកកម្ពស់ការចូលរួមពីសាធារណជនក្នុងការតាមដានការអនុវត្តគោលនយោបាយដើម្បីរក្សាបរិស្ថានស្អាត និងការការពារធនធានធម្មជាតិ ជាពិសេសក្រើនរំលឹកពីផលប៉ះពាល់ដោយសារការប្រើប្រាស់ប្លាស្ទិក និងការបំពុលខ្យល់, និង ៤) ប្រមូលធាតុចូលពីប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន យុវជន ជាពិសេសសជនងាយរងគ្រោះដើម្បីដាក់បញ្ចូលក្នុងសេចក្ដីថ្លែងការណ៍រួមអំពីបញ្ហាប្រឈម និងសំណូមពរដំណោះស្រាយពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយ បរិស្ថាន និងធនធានធម្មជាតិ។
យើងខ្ញុំទាំងអស់គ្នាសូមជម្រាបជូនរាជរដ្ឋាភិបាលនូវបញ្ហាប្រឈមមួយចំនួនទាក់ទងវិស័យបរិស្ថាន និងធនធានធម្មជាតិ និងសំណូមពរដោះស្រាយដូចដែលមាននៅក្នុងសេចក្តីថ្លែងការណ៍រួមនេះ។