ទម្លាក់ចោលបទចោទ និងដោះលែង លោក កើត សារ៉ាយ

  • 06/11/2024
  • ការផ្សាយ > សេចក្តីថ្លែងការណ៍

យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល សហជីព ពិតជាមានការសោកស្តាយ និងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសម្រេចសេចក្តីរបស់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ លើករណី លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ(KSILA) ដោយផ្តន្ទាទោសដាក់ពន្ធាគារ រយៈពេល៤ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល លើស្ថានទម្ងន់ទោសមិនរាងចាល និងសម្រេចរឹបអូសទូរស័ព្ទមួយគ្រឿងក្រោមបទចោទ “មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម និងបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ។