“ច្បាប់សិទ្ធិទទួលព័ត៌មានលើកកម្ពស់សេវាសាធារណៈ និងការអភិវឌ្ឍប្រកបដោយចីរភាព” ពន្លឿនការអនុម័តច្បាប់សិទ្ធិទទួលព័ត៌មានដើម្បីលើកកម្ពស់សេវាសាធារណៈ និងការអភិវឌ្ឍប្រកបដោយចីរភាព
- 12/01/2023
- ការផ្សាយ > សេចក្តីថ្លែងការណ៍
សង្គមស៊ីវិលស្នើអោយរាជរដ្ឋាភិបាល និងស្ថាប័នសភាជាតិអនុម័តច្បាប់សិទ្ធិទទួលព័ត៌មានឱ្យបានឆាប់ស្របតាមបទដ្ឋានអន្តរជាតិ និងធានាបាននូវសិទ្ធិសេរីភាពក្នុងការទទួលបានព័ត៌មានដើម្បីលើក កម្ពស់សេវាសាធារណៈ និងដំណោះស្រាយបញ្ហាប្រឈមនានាលើគ្រប់វិស័យ។
បច្ចុប្បន្ននេះ ប្រជាជនកម្ពុជា នៅមានកង្វល់អំពីការទទួលបានព័ត៌មានសាធារណៈនៅឡើយ ព្រោះទាំងរដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ នៅមានភាពស្ទាក់ស្ទើរក្នុងការបើកចំហ ឬផ្សព្វផ្សាយព័ត៌មានមួយចំនួនដោយសារខ្វះខាតធនធាន សមត្ថភាពមានកម្រិត បើទោះជាមានបញ្ញត្តិខ្លះបានកំណត់ពីតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលសាធារណៈក្នុងការបើកចំហ ឬផ្សព្វផ្សាយព័ត៌មានក៏ដោយ។