នា​ឳ​កាស​នារី​អន្តរជាតិ ៨ មីនា ឆ្នាំ ២០២១ ក្រុម​អង្គការ​សង្គម​ស៊ីវិល ស្នើ​ទៅដល់​រាជរដ្ឋាភិបាល​កម្ពុជា អោយ​ចាត់​នូវ​វិធានការ​ចាំបាច់​ដើម្បី​អនុវត្ត​សេចក្តី​សង្កេត​សន្និដ្ឋាន​ចុងក្រោយ​របស់​គណៈកម្មាធិកា​រ​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​អនុសញ្ញា​ស៊ីដ

  • 09/03/2021
  • ការផ្សាយ > សេចក្តីថ្លែងការណ៍
យើងខ្ញុំ​តំណាងអោយ​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ សមាគម សហជីព ដូច​មាន​រាយ​នាម​ខាងក្រោម សូម​ស្នើ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដាក់ចេញ​នូវ​ជំ​ហ៊ាន​ជាក់លាក់​ដើម្បី​អនុវត្ត​នូវ​អនុសាសន៍​ដែល​បានចែង​នៅក្នុង​សេចក្តី​សង្កេត​សន្និដ្ឋាន​ចុងក្រោយ​របស់​គណៈកម្មាធិកា​រ​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​អនុសញ្ញា​ស៊ីដ ដើម្បី​លើកកម្ពស់​សិទ្ធិមនុស្សរ​បស់​ស្ត្រី​នៅ​កម្ពុជា ។