អង្គការសង្គមស៊ីវិលជាង១០ នឹងរៀបចំសន្និសីទរួមគ្នាដើម្បីរំលឹកទិវាសេរីភាពសារព័ត៌មានពិភពលោក ចំពេលមានការកើនឡើងនៃបញ្ហាប្រឈមចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា

  • 30/04/2025
  • ការផ្សាយ > សេចក្តីថ្លែងការណ៍

ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ - ដោយមើលឃើញពីការធ្លាក់ចុះនៃសេរីភាពសារព័ត៌មាននៅ កម្ពុជា ក្រុមអង្គការ សង្គមស៊ីវិលជាង១០ ដែលធ្វើការលើកកម្ពស់សេរីភាពសារព័ត៌មាន និងសិទ្ធិមនុស្ស នឹង រួមគ្នា រៀបចំសន្និសីទរយៈពេលកន្លះថ្ងៃ ដើម្បីប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៥ ដោយមានការចូលរួមពីអ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងអ្នកតស៊ូមតិលើសិទ្ធិរបស់ប្រព័ន្ធផ្សព្វផ្សាយ យ៉ាងហោចណាស់១០០នាក់ ដើម្បីឆ្លុះបញ្ចាំងនូវស្ថានភាពបច្ចុប្បន្ននៃឯករាជ្យភាពប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសកម្ពុជា។