កូដកម្មបង្អត់អាហាររបស់កញ្ញា សេង ធារី បង្ហាញពីការជាប់ឃុំដោយអយុត្តិធម៌

  • 11/06/2025
  • ការផ្សាយ > សេចក្តីថ្លែងការណ៍

កញ្ញា សេង ធារី ដែលជាមេធាវីសិទ្ធិមនុស្ស ជាអតីតថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងជាសកម្មជន នយោបាយគណបក្សជំទាស់ដ៏មានប្រជាប្រិយភាពមួយរូប កំពុងធ្វើកូដកម្មបង្អត់អាហារជាលើកទី៤ ក្នុង ពន្ធនាគារ ចាប់តាំងពីកញ្ញាបានជាប់ឃុំកាលពីខែមិថុនា ឆ្នាំ២០២២ ។ ផលប៉ះពាល់នៃការបង្អត់អាហារខ្លួនឯង ទៅលើសុខុមាលភាពរបស់កញ្ញា ធារី អាចមានទំហំធំធេង ហើយយើងខ្ញុំពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពរបស់កញ្ញា ។ ការបន្តឃុំខ្លួនកញ្ញា គឺកាន់តែធ្វើឱ្យបញ្ហាសុខភាពរបស់កញ្ញា កាន់តែធ្ងន់ធ្ងរឡើងៗ ។