អង្គការសង្គមស៊ីវិលអំពាវនាវឱ្យមានដំណោះស្រាយតាមផ្លូវច្បាប់ និងសន្តិវិធី នៃជម្លោះព្រំដែនកម្ពុជា-ថៃ
- 24/02/2026
- ការផ្សាយ > សេចក្តីថ្លែងការណ៍
អង្គការសង្គមស៊ីវិលសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពដែលបានធ្វើឡើងដោយប្រទេសថៃតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលវាមិនស៊ីសង្វាក់គ្នានឹងយុទ្ធនាការដែលបានប្រកាសជាសាធារណៈរបស់ខ្លួនថា ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកឆ្លងដែនដែលធ្វើឡើងដោយរដ្ឋាភិបាលថៃ។ ការសង្កេតនៅនឹងកន្លែងជាក់ស្តែងបានបង្ហាញថា សកម្មភាពរបស់ប្រទេសថៃមិនត្រូវគ្នានឹងសេចក្តីប្រកាសនោះទ្បើយ ដែលវាបានកំពុងបង្កើនការព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងនឹងអធិបតេយ្យភាព ការការពារជនស៊ីវិល និងការអនុលោមតាមកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិ និងទ្វេភាគី។
