របាយការណ៍ឆ្នាំ២០២៣ ស្តីពីការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា
- 24/04/2024
- ការផ្សាយ > សេចក្តីថ្លែងការណ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា («ម.ស.ម.ក») សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(«អាដហុក») និងមជ្ឈមណ្ឌលសាមគ្គីភាព ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៣ ស្តីពីការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា ដែលផលិតដោយគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាន («គម្រោង»)។ របាយការណ៍នេះលើកឡើងពិស្តារអំពីទិដ្ឋភាពនៃការអនុវត្តសេរីភាពខាងការបង្កើតសមាគម សេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងការជួបប្រជុំ («សេរីភាពមូលដ្ឋាន») នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ លោកអ្នកអាចទាញយករបាយការណ៍ប្រចាំឆ្នាំ២០២៣ នេះជា ភាសាខ្មែរ និងអង់គ្លេស តាមរយៈតំណទីនេះ។ លោកអ្នកក៏អាចទាញយករបាយការណ៍ចំនួនប្រាំពីរដែលចេញផ្សាយមុនៗជា ភាសាខ្មែរ និងអង់គ្លេសបានផងដែរ។
