ម.ស.ម.ក សម្ពោធកម្រងមេរៀនស្តីពីសិទិ្ធទទួលបានការជំនុំជម្រះដោយយុត្តិធម៌
- 30/11/2022
- ការផ្សាយ > សេចក្តីថ្លែងការណ៍
គម្រោង “សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌” នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សូមប្រកាសផ្សព្វផ្សាយកម្រងមេរៀនទាក់ទងនឹងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ដើម្បីពង្រឹងចំណេះដឹងដល់សាធារណជនអំពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌។
មេរៀននីមួយៗមានទម្រង់ជាបែបពណ៌នាលម្អិតពីសិទ្ធិនីមួយៗនៃសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌, ប័ណ្ណព័ត៌មាន, និងសំណួរសាកល្បងសមត្ថភាព ព្រមទាំងវីដេអូមួយចំនួនពាក់ព័ន្ធនឹងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌។