មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា («ម.ស.ម.ក») រៀបចំយុទ្ធនាការបីសប្ដាហ៍ដើម្បីចូលរួមប្រារព្ធទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន

  • 02/11/2022
  • ការផ្សាយ > សេចក្តីថ្លែងការណ៍
ទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី២ ខែវិច្ឆិកា តាំងពីឆ្នាំ២០១៣ មក។ គួរកត់សម្គាល់ថាថ្ងៃពិសេសនេះកាលដំបូងត្រូវបានអង្គការផ្លាស់ប្ដូរសេរីភាពបញ្ចេញមតិអន្តរជាតិ («អង្គការអាយហ្វិច») រៀបចំឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១១ ដើម្បីរំលឹកដល់ការសម្លាប់រង្គាលអ្នកសារព័ត៌មាន និងបុគ្គលិកផ្នែកផ្សព្វផ្សាយចំនួន ៣២ នាក់នៅក្នុងប្រទេស ហ្វីលីពីននៅក្នុងឆ្នាំ២០០៩ («ការសម្លាប់រង្គាលនៅអាំពូថាន់»)។ ដោយសារការតស៊ូមតិយ៉ាងទូលំទូលាយដោយអង្គការអាយហ្វិច និងអង្គការដៃគូ បានជំរុញឱ្យសន្និបាតអង្គការសហប្រជាជាតិកំណត់ជាផ្លូវការយកថ្ងៃទី២ ខែវិច្ឆិកា ជាទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាននៅក្នុងឆ្នាំ២០២១៣។