មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ប្រារព្ធទិវាអន្តរជាតិនារី

  • 25/02/2025
  • ការផ្សាយ > សេចក្តីថ្លែងការណ៍

ទិវាអន្តរជាតិនារី ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី០៨ ខែមីនា នៅទូទាំងពិភពលោក ដែលជាការអបអរសាទរចំពោះសមិទ្ធផលនៃការចូលរួមចំណែករបស់ស្ត្រីនៅក្នុងសកម្មភាពសង្គម សេដ្ឋកិច្ច វប្បធម៌ និងនយោបាយ។ មូលបទសម្រាប់ទិវាអន្តរជាតិនារីនៅឆ្នាំ២០២៥ នេះគឺ «សម្រាប់ស្រ្តីនិងក្មេងស្រីទាំងអស់ ៖ សិទ្ធិ សមភាព និងការពង្រឹងសិទ្ធិអំណាច»។ មូលបទឆ្នាំនេះផងដែរក៏អំពាវនាវឱ្យមានវិធានការណ៍នានាដែលអាចបើកឱកាសឱ្យមានសិទ្ធិ អំណាច និងភាពស្មើគ្នាសម្រាប់មនុស្សទាំងអស់គ្នា និងកិច្ចខិតខំសម្រាប់អនាគតស្រ្តីនិយមដែលមិនអាចផាត់ចោលនរណាម្នាក់បានឡើយ។ ទស្សនៈសំខាន់ៗ នៃមូលបទនេះ គឺការផ្តល់ភាពអង់អាចដល់អ្នកជំនាន់ក្រោយ  ជាពិសេសស្រ្តីវ័យក្មេង ដែលជាកម្លាំងចលករសម្រាប់ការផ្លាស់ប្តូររយៈពេលយូរ អង្វែង។