សេចក្តីប្រកាសព័ត៌មាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ប្រារព្ធទិវានារីអន្តរជាតិ

  • 27/02/2026
  • ការផ្សាយ > សេចក្តីថ្លែងការណ៍

ទិវាអន្តរជាតិនារី ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី០៨ ខែមីនា នៅទូទាំងពិភពលោក ដែលជាការអបអរសាទរចំពោះសមិទ្ធផលនៃការចូលរួមចំណែករបស់ស្ត្រីនៅក្នុងសកម្មភាពសង្គម សេដ្ឋកិច្ច វប្បធម៌ និងនយោបាយ។ មូលបទសម្រាប់ទិវាអន្តរជាតិនារីនៅឆ្នាំ២០២៦ នេះគឺ «សិទ្ធិ យុត្តិធម៌ សកម្មភាពដើម្បីស្រ្តី និងក្មេងស្រី»។ មូលបទឆ្នាំនេះគឺការតស៊ូមតិដើម្បីឱ្យមានសិទ្ធិស្មើគ្នា ការការពារ និងសុវត្ថិភាពសម្រាប់ទាំងអស់គ្នា។