មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក
- 28/04/2025
- ការផ្សាយ > សេចក្តីថ្លែងការណ៍
ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ គឺជាទិវាសេរីភាពសារព័ត៌មានពិភពលោក។ ទិវានេះប្រារព្ធឡើងដើម្បីគោរពដល់តួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មាន ក្នុងការនាំយកព័ត៌មានដែលត្រឹមត្រូវ និងអាចទុកចិត្តបានដល់ សាធារណជន ពេលខ្លះពួកគេប្រឈមនឹងសុវត្ថិភាពផ្ទាល់ខ្លួន និងជាការរំលឹកអំពីសារៈសំខាន់នៃសេរីភាពសារព័ត៌មានក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ទិវានេះក៏ជាការរំលឹកដល់រដ្ឋាភិបាលនៅជុំវិញ ពិភពលោកឱ្យបង្កើននូវបរិយាកាសដែលសេរីភាពសារព័ត៌មានទទួលការការពារ ដែលផ្តល់អំណាច និងអាចឱ្យប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានឯករាជ្យបំពេញតួនាទីដ៏មានសារៈសំខាន់របស់ខ្លួនដោយមិនមានការបៀតបៀន។